អានតួអត្ថបទ

លិខិតចំហ៖ អ្នកកាសែត The Diplomat បានស្នើនិក្ខេបបទថ្នាក់បណ្ឌិតពីលោក​ ហ៊ុន ម៉ាណែត

ក្នុងលិខិតចំហដែល​ចេញនៅថ្ងៃទី០៨វិច្ឆិកានេះ ​អ្នកកាសែត ​The Diplomat បញ្ជាក់ថាខ្លួនបានទាក់ទងទៅ​អង្គភាពព័ត៌មានរបស់​នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្នើសុំ​និក្ខេបបទបណ្ឌិតរបស់​លោក ហ៊ុន ម៉ាណែត​​។ ក្នុងលិខិតចំហនោះ ការស្នើសុំធ្វើឡើង បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី​បើកភ្លើងខៀវកាលពីថ្ងៃទី០​២វិច្ឆិកា និងបន្ទាប់ពី​សកលវិទ្យាល័យបដិសេធមិនបញ្ចេញ​និក្ខេបបទនោះ​ជាច្រើនដង។

ក្នុងលិខិតចំហដែលចេញនៅថ្ងៃទី០៨វិច្ឆិកានេះ អ្នកកាសែត The Diplomat បញ្ជាក់ថាខ្លួនបានទាក់ទងទៅអង្គភាពព័ត៌មានរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្នើសុំនិក្ខេបបទបណ្ឌិតរបស់លោក ហ៊ុន ម៉ាណែត។
ក្នុងលិខិតចំហដែលចេញនៅថ្ងៃទី០៨វិច្ឆិកានេះ អ្នកកាសែត The Diplomat បញ្ជាក់ថាខ្លួនបានទាក់ទងទៅអង្គភាពព័ត៌មានរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្នើសុំនិក្ខេបបទបណ្ឌិតរបស់លោក ហ៊ុន ម៉ាណែត។ © The diplomat
ផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតចំហដែលចេញនៅថ្ងៃទី០៨វិច្ឆិកានេះ លោក​ David Whitehouse អ្នកកាសែត The Diplomat ថាលោក​បានទាក់ទងទៅអង្គភាពព័ត៌មានរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីស្នើសុំការ​ចម្លង​និក្ខេបថ្នាក់​បទបណ្ឌិតនៅ​សកលវិទ្យាល័យ Bristol របស់លោក ហ៊ុន ម៉ាណែត។ តាម​អ្នកកាសែតជនជាតិបារាំងនោះ គិតត្រឹមថ្ងៃចេញលិខិតចំហ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ ចំពោះសំណើរ។

គួររំព្ញកថា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០២វិច្ឆិកា បាន​ប្រកាសបើកភ្លើងខៀវផ្តល់និក្ខេបបទថតចម្លងកម្រាស់​២៣២ទំព័រ​ ទៅឱ្យអ្នកកាសែតបរទេសរូបនោះ ប្រសិនបើមានការស្នើសុំមកលោក។ ​

ការស្នើទៅនាយករដ្ឋមន្ត្រីកម្ពុជារបស់អ្នកកាសែតនេះ​ ធ្វើឡើងបន្ទាប់ពីសកលវិទ្យាល័យ Bristol បាន​បដិសេធមិនបញ្ចេញនិក្ខេបបទនោះជាច្រើនដង។ ក្នុងលិខិតចំហនោះដែរមានលើកឡើងទៀតថា នៅថ្ងៃទី​៣វិច្ឆិកា ​សកលវិទ្យាល័យ Bristol បាន​ឱ្យដំណឹងជាថ្មីមកលោក David Whitehouse អំពីការបដិសេធជាថ្មីពីលោក ហ៊ុន ម៉ាណែត ជាម្ចាស់សាម៉ី​។

លោក ​Davit​ Whitehouse​ ​ដាក់​មន្ទិលថា​ហេតុអ្វី​បាន​ជា​បណ្ឌិត​សេដ្ឋកិច្ច ​ដែល​តាំង​ពី​បាន​ក្លាយ​ជានាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​មក​ មិន​ចង់​ធ្វើ​ឱ្យ​គេ​បើក​ចំហ​ពី​ការ​សិក្សា​របស់​ខ្លួន​ដូច្នេះ​​។ អ្នកកាសែតរូបនេះ​បាន​អះអាងធ្វើយ៉ាងណាទទួលនិក្ខេបបទថតចម្លងរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា​ តាមរយៈការដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​លាក់​បាំង​ព័ត៌មាន ​ទៅ​កាន់​ស្នង​ការ​ព័ត៌​មាន​របស់​រដ្ឋាភិបាល​អង់​គ្លេស​។

សូមជម្រាបជូនថា លោក ​ហ៊ុន ម៉ាណែត ​បានអះអាងថានិក្ខេបបទបណ្ឌិតរបស់លោក បានឆ្លងទីប្រឹក្សា​ជាប់រហូត​ក្នុងរយៈពេល៥ឆ្នាំ ​ហើយលោក​បានឆ្លងកាត់​ការការពារនិក្ខេបបទ​ជាមួយសាស្ត្រាចារ្យ​ជិត១០នាក់ ​ដោយមិនមាន​វត្តមានទីប្រឹក្សា​របស់លោកទេ​។ ដោយលើកឡើងពី​ប្រធានបទស្តីពី​សហគ្រាសធុនតូច​ និងមធ្យម នៅតាម​បណ្តាប្រទេស​ក្រីក្រ ដែលជា​កត្តាកំណើន​សេដ្ឋកិច្ច លោក​នាយករដ្ឋមន្ត្រីថា​លោកធ្វើនិក្ខេបបទ​នេះមិនខុសទេ​ ដោយនិក្ខេបបទនេះ​វាស្របទៅនឹង​គោលនយោបាយរបស់​រដ្ឋាភិបាលកម្ពុជា​បច្ចុប្បន្ន។  

គួរដឹងថា ការទាមទារចង់បាននិក្ខេបបទបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា​យកមកបង្ហាញជាសាធារណៈនេះ ក៏ត្រូវបានគេមើលឃើញថា គឺ​ជាកម្មវត្ថុ​ការប្រើប្រាស់ដើម្បី​វាយប្រហារនយោបាយ។ កាលពី​ថ្ងៃ​ទី១៨ ខែកញ្ញាកន្លងទៅ លោក​ សម​ រង្ស៊ី​ បាន​ដាក់​ការ​មន្ទិល​សង្ស័យ​អំពី​សញ្ញា​បត្របណ្ឌិត ដែល​លោក​ ហ៊ុន ​ម៉ាណែត​ ទទួល​បានកាល​ពី​ឆ្នាំ​ ២០០៩ ​ពី​សាកល​វិទ្យា​ល័យ Bristol ចក្រភព​អង់គ្លេស​​ថា ជានិក្ខេបបទ​ ​ជួល​ជន​បរទេស​ឲ្យ​សរ​សេរ​ និងដែលមិន​ពាក់​ព័ន្ធ​អ្វី​នឹង​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ