អានតួអត្ថបទ

ឧត្តម​ក្រុ​មប្រឹក្សានិង​ពិគ្រោះចង់ពង្រីកវិសាលភាព ទោះរងការរិះគន់ថាគ្មានភាពចាំបាច់

ឧត្តម​ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមាន​គណបក្សនយោបាយ​ក្រៅរដ្ឋាភិបាលចំនួន២៩​ ជាសមាជិក នៅថ្ងៃទី​៦ធ្នូនេះ ​បានជួបប្រជុំគ្នាជាមួយ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ជាលើកទី​១ សម្រាប់​អាណត្តិទី​៧នេះ​។ លោក ឈឹម ផលវរុណ ប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់លើកឡើងថា ឧត្តមក្រុមប្រឹក្សានេះនឹងពង្រីក​​វិសាលភាព​​​ចំនួន​គណបក្ស​នយោបាយ​ចូលរួម ខណៈមានការលើកឡើងថាកម្ពុជាគ្មានភាពចាំបាច់មាន​ឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់ ដោយសារ​រដ្ឋាភិបាលអាណត្តិថ្មី​មាន​ទីប្រឹក្សានិងមន្ត្រីនយោបាយច្រើនលើសលប់​។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន២៩ ជាសមាជិក នៅថ្ងៃទី៦ធ្នូនេះ បានជួបប្រជុំគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាលើកទី១ សម្រាប់អាណត្តិទី៧នេះ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន២៩ ជាសមាជិក នៅថ្ងៃទី៦ធ្នូនេះ បានជួបប្រជុំគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាលើកទី១ សម្រាប់អាណត្តិទី៧នេះ។ © STPM
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន២៩ ជាសមាជិក នៅថ្ងៃទី៦ធ្នូ បានជួបប្រជុំគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាលើកទី១ សម្រាប់អាណត្តិទី៧នេះ​។ លោក ឈឹម ផលវរុណ ប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លើកឡើងថា ឧត្តមក្រុមប្រឹក្សាមួយ​នេះគ្រោង​នឹងពង្រីកវិសាលភាពចំនួនគណបក្សនយោបាយ​ក្រៅរដ្ឋាភិបាល​ចូលរួមបន្ថែមទៀត ដោយមើលឃើញពី​ភាពសំខាន់នៃការចូលរួមពហុគំនិត​​ក្នុងន័យស្ថាបនា​ លើកស្ទួយ​ការអនុវត្ត​ជាក់ស្តែង​នៃគោលនយោបាយ​បច្ចកោណ​របស់រដ្ឋាភិបាល​។

ជាមួយគ្នានេះ រដ្ឋាភិបាល​បានអះអាងផ្តល់ឯករាជ្យភាពនិងអធិបតេយ្យភាពដល់ប្រតិភូគណបក្សនីមួយៗ ដែលជា​សមាជិកឧត្តម​ក្រុមប្រឹក្សានិងពិគ្រោះយោបល់នេះ​ និងដោយផ្តល់ថវិកា​៤លានរៀលក្នុងមួយខែ ដើម្បីចាត់ចែងស្វ័យទទួលខុសត្រូវ​ ដោយធ្វើយ៉ាងណា​បានជាសមិទ្ធផល​រាយការណ៍ទៅ​រដ្ឋាភិបាលវិញ​​។

សូមជម្រាបជូនថា ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣១ខែតុលា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន​១៤៥រូប។ អ្នកទាំងជាង១៤០រូបនោះ​ ជាប្រតិភូគណបក្សនយោបាយ ក្នុងនោះសមាសភាព២៩រូបទៀត មានឋានៈស្មើរដ្ឋមន្ត្រី, ២៩រូប ឋានៈស្មើរដ្ឋលេខាធិការ, ២៩រូប ឋានៈស្មើអនុរដ្ឋលេខាធិការ និង២៩រូបទៀត ឋានៈស្មើអគ្គនាយក។

ជាការកត់សម្គាល់ ឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់នេះ ត្រូវបានគេរិះគន់ថា បង្កើតឡើងដើម្បីបម្រើប្រយោជន៍នយោបាយ ហើយគ្មានភាពចាំបាច់សម្រាប់កម្ពុជានោះទេ ព្រោះកម្ពុជាមានមន្ត្រីរដ្ឋាភិបាលនិងទីប្រឹក្សាច្រើនលើសលប់រួចទៅហើយ។

គួរដឹងដែរថា នេះជាលើកទី២ហើយដែលរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារឧត្តមប្រឹក្សា និងពិគ្រោះយោបល់នេះ ដើម្បីផ្ដល់ឱកាសឱ្យគណបក្សនយោបាយមិនឈ្នះឆ្នោតអាចចូលរួមធ្វើការងារជាមួយរដ្ឋាភិបាល។​

កាលពីអាណត្តិទី៦ ដែលមានអតីតនាយករដ្ឋមន្ត្រី ​លោក ហ៊ុន សែន បានសម្រេចបង្កើត​ឧត្តមក្រុមប្រឹក្សា ពិគ្រោះ​និងផ្តល់យោបល់​​នេះ ដោយផ្តល់ភារកិច្ច​​​ផ្តួចផ្តើម តាក់តែង ឬ ​​ផ្តល់យោបល់​លើការរៀបចំគោលនយោបាយ ក៏ដូចជា​លើ​សេចក្តីព្រាង​​លិខិតបទដ្ឋានគតិ​យុត្តផ្សេងៗ​របស់រដ្ឋាភិបាល។ និងដែលមានតួនាទីតាមដាន​​ដំណើរការអនុវត្តច្បាប់និងគោលនយោបាយ​​​ទាំងថ្នាក់ជាតិ​និងក្រោមជាតិ។

ភ្លាមៗក្រោយបង្កើតនៅក្នុងឆ្នាំ២០១៨និងដើមឆ្នាំ២០១៩ ក្រុមការងារមួយនេះបានចុះទៅដោះស្រាយបញ្ហាពលរដ្ឋ និងលើកយកចំណុចអសកម្មរបស់មន្ត្រីរាយការណ៍ទៅ​រដ្ឋាភិបាលដើម្បីចាត់វិធានការ។ ប៉ុន្តែ​ក្រោយដំណើរការងារមួយឆ្នាំ រដ្ឋាភិបាលបានចេញបម្រាមមិនឱ្យសមាជិកក្រុមការងារឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់ ចុះដោះស្រាយរាល់ទំនាស់ដែលរដ្ឋមន្ត្រី​បានដោះស្រាយ និងមានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីរួច, ហាម​ចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ, និងមិនត្រូវដោះស្រាយរាល់ទំនាស់ដីធ្លី ដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រមឬសាលដីកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ