អានតួអត្ថបទ

ព្រះកេសទេវតាចំនួនមួយ ត្រូវបានរក​ឃើញនៅខ្លោងទ្វារជ័យ

ព្រះកេសទេវតាចំនួនមួយបានប្រទះឃើញដោយចៃដន្យ ដោយក្រុមការងារស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា ដែលបានកប់ក្នុងរណ្តៅមួយ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ បើតាមអាជ្ញាធរជាតិអប្បរា ព្រះកេសទេវតានេះ បានរកឃើញនៅថ្ងៃទី ០៨​ ខែឧសភា ឆ្នាំ២០១២៤ នៅអំឡុងពេលអ្នកបុរាណវិទ្យាកំពុងពិនិត្យរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះក្នុងគម្រោងជួសជុលឡើងវិញ។

ព្រះកេសទេវតាចំនួនមួយ ត្រូវបានរកឃើញនៅខ្លោងទ្វារជ័យ
ព្រះកេសទេវតាចំនួនមួយ ត្រូវបានរកឃើញនៅខ្លោងទ្វារជ័យ © អាជ្ញាធរជាតិអប្សរា
ផ្សាយពាណិជ្ជកម្ម

 អាជ្ញាធរជាតិអប្សរា បានដកស្រង់​សំដី​របស់លោក អន សុភាព ជាបុរាណវិទូ មកផ្សាយថា ក្រោយពីសិក្សា និងពិនិត្យរួចអ្នកជំនាញសន្និដ្ឋានថា ព្រះកេសទេវតាដែលបានប្រទះឃើញនេះ ជាព្រះកេសទេវតាបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។

ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្ចារជ័យនេះមានភាពរឹងមាំល្អ ក្រោយបានជួសជុលម្តងនៅសម័យកណ្តាល និងសម័យបារាំង។

សម្រាប់ បុរាណវិទូ លោក អន សុភាព គេគួរតែកំណាយស្រាវជ្រាវសំណង់ខ្លោងទ្វារជ័យបន្ថែមទៀត​ ពិនិត្យស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុលចម្លាក់កូរសមុទ្រទឹកដោះនាពេលខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ