អានតួអត្ថបទ
បទយកការណ៍

អ្នកស្រី វ៉ែន ហេង៖ បើខ្ញុំមិនខំដាំបន្លែលក់ទាំងឈឺ មានតែដាច់បាយស្លាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

មានឈ្មោះជាកសិករ ការខិតខំប្រឹងប្រែងមិនថាយប់ឬថ្ងៃ ក្តៅឬត្រជាក់ត្រូវតែប្រឹង បើមិនប្រឹងមានតែដាច់ពោះស្លាប់។ នេះជាការអះអាងរបស់អ្នកស្រី វ៉ែន ហេង អ្នកដាំត្រកួនក្នុងបឹងជើងឯក។ មានវ័យ៦០ឆ្នាំផ្លាយ អ្នកស្រី វែន ហេងនៅបន្តដាំត្រកួនលក់ដើម្បីផ្គត់ផ្គង់គ្រួសារ ទោះបីកម្លាំងកាន់តែចុះខ្សោយ។  តាមអ្នកស្រី វ៉ែន ហេង មុខរបរនេះបានជួយអ្នកស្រីរកចំណូលសមល្មមដើម្បីដោះស្រាយជីវភាពមួយកម្រិត។ តែទៅថ្ងៃមុខ អ្នកស្រីមិនហ៊ានធានាពីភាពយូរអង្វែងនៃមុខរបរមួយនេះ ព្រោះអ្នកស្រីព្រួយបារម្ភពីការលុបបឹងកាន់តែខ្លាំង។ បច្ចុប្បន្ននេះ គម្រោងដីឡូត៍ និងបុរីរីកដុះដាលជុំវិញបឹងជើងឯកកាន់​តែ​ច្រើន។

អ្នកស្រី វ៉ែន ហេង អ្នកដាំត្រកួនក្នុងបឹងជើងឯក
អ្នកស្រី វ៉ែន ហេង អ្នកដាំត្រកួនក្នុងបឹងជើងឯក © chhea bunnarith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ