អានតួអត្ថបទ
បទយកការណ៍

កសិករខ្មែរស្នើឲ្យរដ្ឋាភិបាលគិតគូរបន្ថែមលើបន្លែក្នុងស្រុកដោយកាត់បន្ថយការនាំចូល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាកសិករដាំដំណាំ និងបន្លែមួយចំនួននៅលើកោះឧកញ៉ាតីបន្តសម្តែងក្តីបារម្ភពីបញ្ហាកង្វះទីផ្សារ និងតម្លៃធ្លាក់ចុះ។ តាមពួកគេ តម្លៃលក់នៅលើទីផ្សារកន្លងមកមិនត្រូវបានឈ្មួញឱ្យថ្លៃប៉ុន្មានទេ។ នេះក៏ដោយសារតែបន្លែនាំចូលពីវៀតណាមមានច្រើនលើសលប់ និងមានតម្លៃថោកជាងបន្លែរបស់កសិករក្នុងស្រុក។ ក្រៅពីបារម្ភរឿងតម្លៃធ្លាក់ចុះ ប្រជាកសិករក៏បារម្ភខ្លាំងចំពោះការថយចុះទិន្នផលក្នុងឆ្នាំនេះដែរ ពិសេសដំណាំត្រាវ និងខ្ញី។ ទោះយ៉ាងណា ប្រជាកសិករស្នើឲ្យរដ្ឋាភិបាលជួយបង្កើតទីផ្សារដល់កសិករខ្មែរឱ្យបានទូលំទូលាយជាមុនតាមរយៈការកាត់បន្ថយ ឬផ្អាកការនាំចូលបន្លែពីក្រៅ។

កសិករដាំដុះដំណាំត្រាវនៅលើកោះឧកញ៉ាតី
កសិករដាំដុះដំណាំត្រាវនៅលើកោះឧកញ៉ាតី © ឈា ប៊ុណ្ណារិទ្ធ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ