អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីរបបសឹកភូមាបដិសេធសំណើរបស់លោក ហ៊ុន សែន សុំជួបលោកស្រី អ៊ុងសាន ស៊ូជី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីបំផុតទៅ របបសឹកភូមាសម្រេចទាត់ចោលសំណើរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដែលចង់ជួបលោកស្រី អ៊ុងសាន ស៊ូជី តាមប្រព័ន្ធវីដេអូអនឡាញ។ ការទាត់ចោលសំណើរបស់លោក ហ៊ុន សែន ធ្វើឡើងតាមរយៈអ្នកនាំពាក្យរបបសឹកភូមា លោក ច មីនទុន  Zaw Min Tun ដោយបញ្ជាក់ថា របបសឹកភូមា គ្មានហេតុផលចាំបាច់ ដែលត្រូវសម្របសម្រួលឱ្យមានជំនួបកើតឡើង។ ក្រុមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ យល់ថា របបសឹកទាត់ចោលសំណើរបស់ប្រធានព្រឹទ្ធសភាកម្ពុជាយ៉ាងដូច្នេះ ដើម្បីចង់បង្ហាញថា ខ្លួននៅតែមានឥទ្ធិពល និងមិនចង់ឲ្យមជ្ឈដ្ឋានខាងក្រៅមើលឃើញពីភាពចុះខ្សោយរបស់ខ្លួន។

មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាង (ឆ្វេង) និងលោក ហ៊ុន សែន (ស្តាំ) ក្នុងជំនួបនៃដំណើរទស្សនកិច្ចលោក ហ៊ុន សែន ទៅប្រទេសភូមា
មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាង (ឆ្វេង) និងលោក ហ៊ុន សែន (ស្តាំ) ក្នុងជំនួបនៃដំណើរទស្សនកិច្ចលោក ហ៊ុន សែន ទៅប្រទេសភូមា AP
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ