អានតួអត្ថបទ
កូរ៉េខាង​ត្បូង-អាកាសធាតុ

ប្រធានាធិបតី​កូរ៉េខាង​ត្បូង សន្យា​សើរើ​នយោបាយ​អាកាសធាតុ

នៅថ្ងៃ​នេះ ប្រធានាធិបតីកូរ៉េខាង​ត្បូង​លោក យូន ស៊ុកយោល បាន​ប្រកាស​ប្តេជ្ញា​សើរើ​មើល​ឡើង​វិញ​ទាំងស្រុង​ នយោបាយ​ទប់ទល់​នឹង​បាតុភូត​អាកាសធាតុ​អាក្រក់​ៗ​ខ្លាំង ដែល​បង្ក​ឡើង​ដោយការ​ប្រែប្រួល​អាកាសធាតុ។ ការ​សន្យា​នេះ​ធ្វើ​ឡើង​ក្រោយ​ពីទឹក​ជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា​ដ៏​កំណាចហួសហេតុបាន​សម្លាប់​ជីវិត​ពលរដ្ឋ​កូរ៉េខាង​ត្បូង​អស់​យ៉ាង​ហោច​៣៩នាក់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ផ្សេង​ទៀត។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Yoon Suk Yeolចុះ​ទៅ​កន្លែង​រងគ្រោះ​ទឹកជំនន់ នៅ​ខេត្ត​ Yecheonថ្ងៃទី ១៧កក្កដា ២០២៣
ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Yoon Suk Yeolចុះ​ទៅ​កន្លែង​រងគ្រោះ​ទឹកជំនន់ នៅ​ខេត្ត​ Yecheonថ្ងៃទី ១៧កក្កដា ២០២៣ AP - Jin Sung-chul
ផ្សាយពាណិជ្ជកម្ម

បាតុភូត​អាកាសធាតុ​បែប​កំណាច​ហួសហេតុ​នឹងកើត​ឡើង​កាន់​តែ​ញយ យើង​ត្រូវ​តែ​ទទួលស្គាល់​​ការ​ប្រែប្រួល​អាកាសធាតុនេះ​ ហើយ​​ត្រូវ​ប្រឈមទប់​ទល់​វា​។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង មុន​នឹង​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​Gyeongsang ខាង​ជើង ដែល​រងគ្រោះ​ទឹក​ទំនន់​យ៉ាង​ធ្ងន់​ធ្ងរ។

សម្រាប់​លោកប្រធានាធិបតី គេ​ត្រូវ​តែ​គិតគូរ​ជា​ថ្មី​ឡើង​វិញនូវ ទស្សនៈ​ដែល​ធ្លាប់​យល់​​ថា​​បាតុភូត​អាកាសធាតុ​អាក្រក់ៗ​ខ្លាំង​ បង្ក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុជា​បាតុភូត​មិន​ប្រក្រតី​មួយ​ និង​ដែល​គេ​មិន​អាច​ធ្វើ​អ្វី​ឈ្នះ។ លោក យូន ស៊ុកយោល បាន​​អំពាវនាវ​ឱ្យ​មាន​ការ​តាំង​ចិត្ត​ដ៏​មុះមុត​បំផុត​ក្នុង​ការ​ត្រៀម​លក្ខណៈ​ប្រឈម​តតាំង​​ និង​តបត​ទៅ​នឹង​បាតុភូតអាកាសធាតុ​អាក្រក់ៗ​​ឱ្យ​បាន​ប្រសើរ​ឡើង។ កូរ៉េខាង​ត្បូង​នឹង​ប្រមូល​ផ្តុំ​គ្រប់​ធនធាន​ដែល​មាន​​ រាប់​ទាំង​ក្រុមយោធា​និង​ប៉ូលិស​ផង សម្រាប់​ចូល​រួម​ជួយ​សង្គ្រោះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​ដដែល។

សូម​បញ្ជាក់​ថា ពេល​នេះ​ជា​រដូវ​វស្សា​នៅ​កូរ៉េខាង​ត្បូង។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ​ មាន​​ភ្លៀងធំៗ​​បាន​ធ្លាក់​យ៉ាង​ខ្ជោកខ្ជាំជាប់​គ្នា​បួន​ថ្ងៃ​ បង្ក​ជា​ទឹក​ជំនន់ និង​ការ​ហូរ​បាក់​ដី​ យ៉ាង​ធ្ងន់ធ្ងរ ស្លាប់​មនុស្ស​អស់​យ៉ាង​ហោច​៣៩នាក់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ជន​បាត់​ខ្លួន​ច្រើន​ជា​អ្នក​រស់​នៅក្នុង​តំបន់​ភ្នំ​ ដែល​កម្លាំង​ទឹក​ជំនន់​ទឹក​ភ្លៀង​​បា​នបំបាក់​ដី ក្រសោប​យក​ផ្ទះ​ដោយ​ទាំង​មនុស្ស​ជាប់​កុន​ខាង​ក្នុង​ទៅ​ជាមួយ​ផង។ បើ​តាម​ភ្នាក់ងារ​ឧតុនិយម ស្ថានភាព​អាកាសធាតុ​មិនប្រសើរ​ទេ។ នៅថ្ងៃ​ស្អែក ភ្លៀង​កំណាច​ថ្មី​មិន​ធ្លាក់​មក​ទៀត​។

កូរ៉េខា​ងត្បូង តែង​រង​ទឹកជំនន់​ទឹកភ្លៀង​រដូវ​វស្សា​ជា​ញឹកញយ តែជា​ទូទៅ​​ប្រទេស​នេះ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​និង​មាន​ជន​រងគ្រោះ​ស្លាប់​តិច​តួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ