អានតួអត្ថបទ
រុស្ស៊ី-អាល្លឺម៉ង់-សង្គ្រាមអ៊ុយក្រែន

រុស្ស៊ីកោះហៅទូតអាល្លឺម៉ង់ ក្រោយបែកធ្លាយការសន្ទនារវាងមេទ័ពអាល្លឺម៉ង់ពីជំនួយមីស៊ីលទៅអ៊ុយក្រែន

ថ្ងៃចន្ទទី ៤ មីនា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅរុស្ស៊ី ត្រូវបានក្រសួងការបរទេសរុស្ស៊ីកោះហៅ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម នូវការនិយាយឆ្លើយឆ្លងគ្នារវាង នាយទាហាន ជាន់ខ្ពស់អាល្លឺម៉ង់ជាច្រើនរូប ជុំវិញការផ្គត់ផ្គង់អាវុធ ឲ្យទៅអ៊ុយក្រែន។ ផ្អែកតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ Graf Lamsdorff  នៅព្រឹកថ្ងៃចន្ទដដែលនេះ បានអញ្ជើញទៅដល់ ក្រសួងការបរទេសរុស្ស៊ី ដោយមិនធ្វើអត្ថាធិប្បាយអ្វីណាឡើយទៅកាន់ពួកអ្នកកាសែត។ គួរបញ្ជាក់ថា ក្នុងកិច្ចសន្ទនា ដែលគេយកទៅបង្ហោះផ្សាយលើបណ្តាញសង្គម កាលពីថ្ងៃសុក្រទី១ កុម្ភៈ កន្លងទៅនេះ កងយោធាអាល្លឺម៉ង់ជាន់ខ្ពស់ បានពិភាក្សាគ្នា អំពីលទ្ធភាពនៃការបញ្ជូន ទៅឲ្យក្រុងកៀវ នូវគ្រាប់មីស៊ីលអាល្លឺម៉ង់ ចម្ងាយឆ្ងាយប្រភេទ Taurus ដែលជាគ្រឿងសព្វាវុធចាំបាច់មួយ សម្រាប់កងទ័ពអ៊ុយក្រែនប្រើ នៅក្នុងសមរភូមិប្រយុទ្ធតទល់នឹងរុស្ស៊ី។

រុស្ស៊ីកោះហៅទូតអាល្លឺម៉ង់ ក្រោយបែកធ្លាយការសន្ទនារវាងមេទ័ពអាល្លឺម៉ង់ពីជំនួយមីស៊ីលទៅអ៊ុយក្រែន
រុស្ស៊ីកោះហៅទូតអាល្លឺម៉ង់ ក្រោយបែកធ្លាយការសន្ទនារវាងមេទ័ពអាល្លឺម៉ង់ពីជំនួយមីស៊ីលទៅអ៊ុយក្រែន AP - Michael Kappeler
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ