អានតួអត្ថបទ
មហោស្រពភាពកានទី ៧៧

Second Act៖ កម្មវិធីបញ្ញាសិប្បនិម្មិតជាអ្នកសរសេរ ដឹកនាំរឿង និងបើកប្រាក់ឲ្យសិល្បករ

ដូចការរំពឹងទុក មហោស្រពភាពយន្តកាន​បាន​គ្របដណ្តប់​ដោយ​ចលនា​​Me too។ នៅ​រាត្រី​បើកសម្ពោធ​មហោស្រព​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ពិធីរការនី​កាមីយ កូតាំង Camille Cotin និងតារាភាពយន្ត​ ហ្សុយលីយ៉ែត ប៊ីណូស​ បានឡើង​និយាយ​នៅ​លើឆាក​ពី​ស្ថានភាព​ស្រ្តី​​នៅក្នុង​វិស័យភាពយន្ត ជាពិសេស​ការរំលោភ បំពារបំពានផ្លូវភេទ។ ស្រ្តីរងការរើសអើង រងគ្រោះ ប៉ុន្តែ ក៏​ពូកែ​ មានទេពកោសល្យណាស់ដែរ។ ក្រៅតែពី​ជ្រើសរើស​តារាភាពយន្ត និងជាអ្នកដឹកនាំអាមេរិកាំង Greta Gerwigឲ្យធ្វើជា​ប្រធានគណៈមេប្រយោគ​ដើម្បីជ្រើសរើស​ខ្សែភាពយន្ត​ល្អឆ្នើម​ជាងគេ​លើកនេះ មហោស្រពភាពយន្ត​កាននៅ​​បាន​ផ្តល់​រង្វាន់​តាល់ប័ត្រ​មាស​កិត្តិយស​ដល់​តារាភាពយន្តស្រ្តីអាមេរិក Meryl Streep​ មុននឹង​ចាក់បញ្ចាំងខ្សែភាពយន្តរបស់សមិទ្ធិករបារាំងលោក កង់តាំង ឌុយព្យើ រឿង Second Act។​ 

Second Act ឬ Deuxième Acte ជាភាសាបារាំងជារឿងទី១៣របស់សមិទ្ធិករបារាំង លោក Quentin Dupieux
Second Act ឬ Deuxième Acte ជាភាសាបារាំងជារឿងទី១៣របស់សមិទ្ធិករបារាំង លោក Quentin Dupieux © Cannes festival
ផ្សាយពាណិជ្ជកម្ម

មហោស្រពកានបានជ្រើសរើស​យករឿងSecond Act ឬ​ Deuxième Acte មកចាក់បញ្ចាំង បើកសម្ពោធ​មហោស្រពកាន​កាលពី​យប់ថ្ងៃអង្គារទី​១៤ ឧសភា។ Second Act ឬ​ Deuxième Acte ជាភាសាបារាំង​ជារឿងទី​១៣របស់​សមិទ្ធិករបារាំង លោក Quentin Dupieux ដែលប្រមូលផ្តុំដោយ​តារាភាពយន្ត​ធំៗរបស់​បារាំង ដូចជា Lea Seydoux Vincent Lindon Louis Garrel Raphaeël Quenard។

សេចក្តីសង្ខេបរឿងសរសេរ​ថា នាងFlorence ដើរតួដោយ​តារាភាពយន្តស្រី Lea Seydoux​ចង់ណែនាំ​គូសង្សារឲ្យ​ឪពុកស្គាល់។ ប៉ុន្តែ ដាវីដដែលជាសង្សា បាន​បញ្ចុះបញ្ចូល​ស្ងាត់ៗ ឲ្យមិត្តភក្តិរបស់ខ្លួន​យល់ព្រមទទួល​យក​នាង Florenceទៅវិញ។

ស្តាប់ទៅ​សាច់រឿងនេះ​សាមញ្ញណាស់។ ប៉ុន្តែ នៅពេល​បានចូលមើល​សាច់រឿងផ្ទាល់​ទើប បានដឹងថា តាមពិតនេះ​ជា​កូនសេណារីយ៉ូ ដែល​តារាភាពយន្ត​ទាំងបួនត្រូវសំដែង សម្រាប់​ខ្សែរឿង​ដែលផលិត​ឡើងដោយ​ ​កម្មវិធី​បញ្ញាសិប្បនិម្មិត។

ដោយ​ច្របាច់បញ្ចូលគ្នានូវ ភាពយន្ត ហើយនិង​ល្ខោន ដែលសំបូរ​ដោយ​វោហាសាស្រ្ត និង គ្មាន​ឈុតឆាក រន្ធត់ញាប់ញ័រ ប៉ុន្តែ អាច​ធ្វើឲ្យទស្សនិកជន​សើចដោយ​ហួសចិត្ត នៅពេល​ទីបំផុតទៅ គឺ​ម៉ាស៊ីន កម្មវិធី​បញ្ញាសិប្បនិម្មិត​ដែល​ជាអ្នកសរសេរ ដឹកនាំរឿង និងជាអ្នកសម្រេច​បើកប្រាក់ខែ​ឲ្យ​តារាភាពយន្ត ប៉ុន្តែ មិនមែនមនុស្សដែលជា​អ្នកសម្រេចចិត្ត​ទៀតនោះទេ។

រឿង Deuxième Acteចង់និយាយ​ចំអក​ឲ្យភាពវ័យឆ្លាត​របស់​មនុស្ស​លោកសព្វថ្ងៃ ដែលកំពុងរស់នៅយ៉ាងរំភើយ​ជាមួយភាពជឿនលឿន អភិវឌ្ឍ ​បច្ចេកវិទ្យា​ គិតតែ​ប្រយោជន៍ផ្ទាល់ខ្លួន ដោយ​មិន​ខ្វល់​ថា សង្រ្គាម​កំពុងកើតឆេះ​នៅ​គ្រប់កន្លែង​លើផែនដី ផលវិបាកនៃ​ការប្រែប្រួល​អាកាសធាតុ​ដោយសារ​តែស្នាដៃរបស់​មនុស្ស។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ