អានតួអត្ថបទ
ជប៉ុន-អាហារបំប៉ន

ជប៉ុនលង់​ក្នុង​​​​រឿ​ង​អាស្រូវអាហារ​បំប៉ន​ ក្រោយ​មានករណី​​ស្លាប់​ពីរ​នាក់បន្ថែម​​ទៀត

អាហារ​បំប៉ន​​របស់​សហគ្រាស​​ឱសថ​កូបាយ៉ាស្ហ៊ី កំពុង​ក្លាយ​ជា​រឿង​អាស្រូវកាន់​តែ​ធំៗ​ឡើង។ ជា​សរុប​ចំនួន​មនុស្ស​ស្លាប់​ដែល​ទំនង​​បណ្តាល​មក​ពី​អាហារ​បំប៉ន​​ បាន​ឡើង​ដល់​បួន​នាក់ហើយ និង​មាន​យ៉ាងហោច​៧៥​នាក់ផ្សេង​ទៀត​​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ កូបាយ៉ាស្ហ៊ី សហគ្រាស​ឱសថ​របស់​ជប៉ុន ដែល​ជា​ម្ចាស់អាជីវកម្ម​​អាហារបំប៉ន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​២០២៤។ ​ក្រុមហ៊ុន​និ​ងរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​បើក​អង្កេត​ភ្លាម។

អាហារ​បំប៉ន​​របស់​សហគ្រាស​​ឱសថ​កូបាយ៉ាស្ហ៊ី កំពុង​ក្លាយ​ជា​រឿង​អាស្រូវកាន់​តែ​ធំៗ​ឡើង។ ជា​សរុប​ចំនួន​មនុស្ស​ស្លាប់​ដែល​ទំនង​​បណ្តាល​មក​ពី​អាហារ​បំប៉ន​​ បាន​ឡើង​ដល់​បួន​នាក់ហើយ និង​មាន​យ៉ាងហោច​៧៥​នាក់ផ្សេង​ទៀត​​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ កូបាយ៉ាស្ហ៊ី សហគ្រាស​ឱសថ​របស់​ជប៉ុន ដែល​ជា​ម្ចាស់អាជីវកម្ម​​អាហារបំប៉ន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​២០២៤។ ​ក្រុមហ៊ុន​និ​ងរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​បើក​អង្កេត​ភ្លាម។
អាហារ​បំប៉ន​​របស់​សហគ្រាស​​ឱសថ​កូបាយ៉ាស្ហ៊ី កំពុង​ក្លាយ​ជា​រឿង​អាស្រូវកាន់​តែ​ធំៗ​ឡើង។ ជា​សរុប​ចំនួន​មនុស្ស​ស្លាប់​ដែល​ទំនង​​បណ្តាល​មក​ពី​អាហារ​បំប៉ន​​ បាន​ឡើង​ដល់​បួន​នាក់ហើយ និង​មាន​យ៉ាងហោច​៧៥​នាក់ផ្សេង​ទៀត​​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ កូបាយ៉ាស្ហ៊ី សហគ្រាស​ឱសថ​របស់​ជប៉ុន ដែល​ជា​ម្ចាស់អាជីវកម្ម​​អាហារបំប៉ន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​២០២៤។ ​ក្រុមហ៊ុន​និ​ងរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​បើក​អង្កេត​ភ្លាម។ © RFI khmer
ផ្សាយពាណិជ្ជកម្ម

រឿង​អាស្រូវ​អាហារ​បំប៉ន​បាន​ចាប់​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់​ពី​​សហគ្រាស​ឱសថកូបាយ៉ាស្ហ៊ី (Kobayashi) បាន​ប្រកាស​ប្រមូល​​ផលិតផលអាហារ​បំប៉ន​បី​មុខធ្វើ​ពីមេអង្ករ​ក្រហម​​​​ពី​​ទីផ្សារ។ បី​ថ្ងៃ​ក្រោយ សហគ្រាស​បាន​ប្រកាស​ករណី​ស្លាប់​ដំបូង រួច​ករណី​ស្លាប់​ទីពីរ​​​នៅ​ថ្ងៃ​ពុធម្សិលមិញ និង​២​នាក់​ថ្មី​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ ជា​សរុប​ មាន​មនុស្ស៤នាក់​ ​បាន​​ស្លាប់​ ព្រមទាំង​​យ៉ាងហោច​៧៥​នាក់​ បើតាម​អាជ្ញាធរ (ឬ​ជាងមួយ​រយ​នាក់​បើ​តាម​សារព័ត៌មាន) កំពុង​ទទួល​ការ​ព្យាបាល។ ​

ជន​រងគ្រោះ​ទីមួយ ទំនង​ជា​បាន​ប្រើប្រាស់​ថ្នាំ​បំប៉ន​នេះ​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្មាន​ដាច់។ ចំណែក​អ្នក​ស្លាប់​នៅថ្ងៃ​​នេះទាំងពីរ ក៏​​ប្រើផលិតផល​បំប៉នសម្រាប់​បញ្ចុះ​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល​មួយ​ប្រភេទ​របស់ក្រុមហ៊ុនដែរ។ ​សហគ្រាស​ឱសថ កូបាយ៉ាស្ហ៊ី ដែល​ជា​ម្ចាស់​ផលិត​ផល​អាហារ​បំប៉ន​ និង​ក្រសួង​សុខាភិបាល​ជប៉ុន សម្រេច​បើក​អង្កេត​ភ្លាម ដើម្បី​ស្វែង​រក​ចំណង​ហេតុ​និង​ផល​ដែល​នាំ​ដល់​មរណភាព​ និងធ្លាក់​ខ្លួន​ឈឺ។​ តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជប៉ុន បាន​សម្តែង​ការ​សោកស្តាយ​ ដែល​ក្រុមហ៊ុន​កូបាយ៉ាស្ហ៊ី មិន​អាច​ផ្តល់​ព័ត៌មាន​ ​មក​ឱ្យ​រដ្ឋាភិបាល​បាន។

អាច​រកទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា អាហារ​បំប៉នជាប់​រឿង​អាស្រូវ​នេះ ​ ​មាន​ផ្ទុក​​​មេ​អង្ករ​ធ្វើ​ពី​ស្រូវ​ក្រហមផ្អាប់​ ឬ​ហៅ​ថា បេនី កូជី ដែលត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្នាំ​ធម្មជាតិ​សម្រាប់​សម្រក​ជាតិ​ខ្លាញ់​ក្នុង​ឈាម​។ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​ទាញ​សញ្ញា​អាសន្ន​តាំងពី​ជា​យូរ​ឆ្នាំ​(២០១៩)មក​ហើយ​អំពីសក្តានុពល​នៃ​​គ្រោះ​ថ្នាក់របស់​ធាតុផ្សំ​មួយ​នេះ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ អាស្រ័យ​ទៅ​ការ​លាយផ្សំ​ជាមួយ​សារធាតុ​គីមីផ្សេងៗ​ទៀត អាហារ​បំប៉នមាន​​​បេនីកូជី អាច​នឹងធ្វើ​ឱ្យ​ខូច​សរីរាង្គ ​ដូច​ជា​ថ្លើម​ឬ​តម្រង​នោម។

តាំងពី​ចូល​​ឆ្នាំ​២០២៤​នេះ សហគ្រាស​ផលិត​បេនី​កូជី ប្រមាណ១៨តោន​កន្លះ​ ហើយ​លក់បោះដុំ​​ទៅឱ្យ​ក្រុមហ៊ុនផ្សេង​ទៀត​ចំនួន ១៦តោន។ កូបាយ៉ាស្ហ៊ី​ជា​​​​អ្នក​ផ្គត់ផ្គង់​បេនីកូជី​ទៅ​ឱ្យ៥២​​ក្រុមហ៊ុននៅជប៉ុន និង​ពីរ​នៅ​តៃវ៉ាន់។ ក្រុមហ៊ុន​នៅ​ជប៉ុន​ភាគ​ច្រើន​បាន​សម្រេច​ប្រមូល​គ្រប់​ផលិតផលមាន​ជាតិ​មេអង្ករ​ក្រហម​ចេញ​ពី​​ទីផ្សារដែរ​។ ផលិត​ផល​ទាំង​នោះ​មាន​ដូច​ជា ស្រាសាកេ​មាន​ហ្កាស គ្រឿង​សម្រាប់​ធ្វើ​ទឹក​ជ្រលក់​ស្រូប​សាលាដ ឬ​ម្សៅ​សណ្តែក​ផ្អាប់​មីសូ។

នៅ​អឺរ៉ុប គណៈកម្មការ​បាន​ចេញ​ច្បាប់​នៅ​ឆ្នាំ​២០២២​ កំរិត​ការ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​ធ្វើ​សំយោគកូឡេស្តេរ៉ូល ក្នុង​អាហារ​បំប៉ន​ធ្វើ​ពី​មេ​អង្ករ​ក្រហម​ ដោយ​ហេតុ​តែ​សំលឹង​ឃើញ​មាន​ឥទ្ធិពល​អាក្រក់​លើ​សុខភាព​អ្នក​លេប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ