អានតួអត្ថបទ
ហ្សកហ្ស៊ី-ច្បាប់ថ្មី

ហ្សកហ្ស៊ី៖ សមាជិកបក្សកាន់អំណាចជួបជុំគ្នា ប្រឆាំងមតិដែលរិះគន់ ថាច្បាប់ថ្មីរឹតត្បិតសេរីភាព

ថ្ងៃចន្ទទី ២៩ មេសា បក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី បានប្រមូលសមាជិកបក្សរបស់ខ្លួន ទៅជួបជុំគ្នានៅមុខរដ្ឋសភាហ្សកហ្ស៊ី ដើម្បីសម្តែងការចម្លើយតប ទល់នឹងបាតុកម្ម ទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងដោយពលរដ្ឋហ្សកហ្ស៊ីរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យទី ២៨ មេសា ក្នុងបំណងប្រឆាំង គម្រោងច្បាប់ស្តីពី "ភ្នាក់ងារបរទេស” ដែលពួកគេចាត់ទុកថា ជាការគំរាមកំហែង ដល់សិទ្ធិបញ្ចេញមតិ។ គួរបញ្ជាក់ថា គម្រោងច្បាប់ថ្មីនេះ កំពុងបង្ក ការបែកបាក់ប្រេះឆាក្នុងស្រទាប់មហាជន ពោលគឺមាន ប្រជាជនហ្សកហ្ស៊ីរាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មតវ៉ា ដោយបង្ហាញទំនោររបស់ពួកទៅកាន់សហភាពអឺរ៉ុប។  ហ្វូងបាតុករប្រឆាំងច្បាប់ថ្មីនេះ ទាមទារការរក្សាសិទ្ធិបញ្ចេញមតិដោយគ្មានការរាំងខ្ទប់ ហើយរិះគន់ខ្លាំងៗ លើបក្សកាន់អំណាចនៅហ្សកហ្ស៊ី ថាកំពុងខិតទៅរកការដឹកនាំប្រទេស​តាមបែប រុស្ស៊ី។

ហ្សកហ្ស៊ី៖ សមាជិកបក្សកាន់អំណាច ជូបជុំគ្នាប្រឆាំងមតិរិះគន់លើច្បាប់ថ្មី ថារឹតត្បិតសេរីភាព
ហ្សកហ្ស៊ី៖ សមាជិកបក្សកាន់អំណាច ជូបជុំគ្នាប្រឆាំងមតិរិះគន់លើច្បាប់ថ្មី ថារឹតត្បិតសេរីភាព AP - Shakh Aivazov
ផ្សាយពាណិជ្ជកម្ម

បក្សកាន់អំណាចនៅហ្សកហ្ស៊ី ដែលមានឈ្មោះថា សុបិនហ្សកហ្ស៊ី ដឹកនាំដោយកំពូលមហាសេដ្ឋី លោក Bidzina Ivanichvili បានរៀបចំមីទ្ទិញភ្លូកទឹកភ្លូកដីមួយ នៅថ្ងៃ ចន្ទទី ២៩ មេសា ដើម្បីបង្ហាញពី ការគាំទ្រដល់គម្រោងច្បាប់ថ្មី ដែលប្រឆាំងនឹង ឥទ្ធិពលបរទេស។ ចំពោះបក្សកាន់អំណាចនេះ ការលូកដៃ កកូរកកាយក្នុងកិច្ចការផ្ទែក្នុងរបស់ហ្សកហ្ស៊ី​ ពីសំណាក់បរទេស​ ដោយសំដៅលើប្រទេសបស្ចិមលោក ជាចម្បង  គឺជាគ្រោះថ្នាក់ធំមួយដល់សន្តិសុខជាតិ ដែលត្រូវតែទប់ស្កាត់ជាដាច់ខាត។

ថ្លែងទៅកាន់មហាជន សមាជិកបក្ស សុបិនហ្ស័កហ្ស៊ី លោក Bidzina Ivanjchvili បានបរិហារ បណ្តាអង្គការក្រៅរដ្ឋាភិបាល (NGO) នានាក្នុងសកលលោក ថាជាអ្នកអនុម័ត នូវរាល់សេចក្តីសម្រេចសំខាន់ៗ ព្រមទាំងមានឥទ្ធពលមហាសាលលើ អង្គការអូតង់ និង សហភាពអឺរ៉ុប។ លោក Ivanjchvili ចោទ បណ្តាអង្គការក្រៅរដ្ឋាភិបាលទាំងនេះ ដែលលោកឲ្យឈ្មោះថា « បក្សសកល » ថាជាអ្នកបង្កជម្លោះរវាង ហ្សកហ្ស៊ី និង រុស្ស៊ី ក្នុងឆ្នាំ ២០០៨  ២០១៤ និង ២០២២ ព្រមទាំងបានរុញច្រាន ប្រទេសអ៊ុយក្រែន ឲ្យធ្លាក់ក្នុងស្ថានការណ៍ដ៏លំបាក។

មហាសេដ្ឋី ដែលមានលុយរាប់ពាន់លានដុល្លាររូបនេះ បានអះអាងថា គម្រោងច្បាប់ថ្មីនោះ គឺសំដៅ បង្កើនតម្លាភាព នៃការផ្តល់ហិរញ្ញប្បទាន ទៅឲ្យអង្គការទាំងឡាយ ក្នុងប្រទេស។ លោក ចាត់ទុកថា ការផ្តល់ហិរញ្ញប្បទានដែលគ្មានតម្លាភាព គឺជា មធ្យោបាយចម្បងមួយ ដែលប្រទេសមហាអំណាច លោកខាងលិច អាចប្រើជាឈ្នាន់ ដើម្បើលើកបន្តុបរដ្ឋាភិបាលមួយនៅហ្ស័កហ្ស៊ី ដែលផ្ទុយពីឆន្ទៈពិតប្រាកដរបស់ប្រជាជនហ្សកហ្ស៊ី ទូទៅ។  

តែ សម្រាប់បណ្តាក្រុមអ្នកទិតៀនវិញ ច្បាប់ថ្មីនេះ គឺជាការធ្វើត្រាប់តាម ច្បាប់របស់រុស្ស៊ីក្នុងឆ្នាំ ២០១២ ដែលសំដៅបិទសេរីភាពបញ្ចេញមតិពីសំណាក់សង្គមស៊ីវិល និង ជាមធ្យោបាយមួយ ដែលបក្សកាន់អំណាចប្រើ ដើម្បីបង្វែប្រទេសហ្សកហ្ស៊ី ឲ្យត្រឡប់មកនៅក្រោមឥទ្ធិពលរុស្ស៊ី ដូចក្នុងអតីតកាល។ ថ្ងៃអាទិត្យទី ២៩ មេសា មានមនុស្ស ប្រមាណជាង ២ ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានី Tbilissi ដើម្បីទាមទារ ឲ្យដកគម្រោងច្បាប់ថ្មីនេះ ចេញជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ