អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-មីស៊ីលកូរ៉េខាងជើង

របាយការណ៍ អ.ស.ប៖ រុស្ស៊ីប្រើគ្រាប់មីស៊ីលកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន

ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អំបែងគ្រាប់ ដែលគេបានរកឃើញនៅទីក្រុង កាគីវ ប្រទេសអ៊ុយក្រែន នៅពីថ្ងៃទី ២ មករា ឆ្នាំ ២០២៤ កន្លងទៅ គឺជា បំណែករបស់គ្រាប់មីស៊ីលបាលីស្ទិក ប្រភេទ វ៉ាសុង ១១ (Hwasong 11) ដែលផលិតដោយ កូរ៉េខាងជើង ពិតប្រាកដមែន។ នេះ ជាតឹកតាងថ្មីមួយទៀត ដែលស្តែងឲ្យឃើញ អំពីការរំលោភ បំពានរបស់ កូរ៉េខាងជើង លើបម្រាមនៃក្រុមប្រឹក្សាសន្តិសុខ តាំងពីឆ្នាំ ២០០៦ ដែលហាមមិនឲ្យប្រទេសនេះ នាំអាវុធចូល ឬ ចេញទៅក្រៅប្រទេស។  របាយការណ៍ថ្មីនេះ បង្ហាញកាន់តែច្បាស់ ពីដំណើរផ្ទេរគ្រឿងសព្វាវុធ រវាងកូរ៉េខាងជើង និង រុស្ស៊ី ដែលជាប្រទេស ២ កំពុងជាប់ក្នុង ទណ្ឌកម្មអន្តរជាតិ ដូចគ្នា។ គួររំឭកដែរថា បើយោងតាមការអះអាង របស់សហរដ្ឋអាមេរិក ក្រុងព្យុងយ៉ាង បញ្ជូនអាវុធរបស់ខ្លួនទៅឲ្យក្រុងម៉ូស្គូ ជាថ្នូរទល់នឹងជំនួយ បច្ចេកទេស ពីខាងរុស្ស៊ី ដ្បិតថាកូរ៉េខាងជើង មានគម្រោងសាងសង់ ផ្កាយរណបឈ្លបការណ៍ និង ធ្វើទំនើបកម្ម វិស័យយោធបរិក្ខា។ រីឯ ក្រុង សេអ៊ូល វិញ បានថ្លែងបញ្ជាក់ថា តាំងពីកណ្តាលឆ្នាំ ២០២៣ មក កូរ៉េខាងជើង បានបញ្ជូនគ្រឿងសព្វាវុធប្រមាណ ៧.០០០ កុងតឺណឺ ទៅផ្គត់ផ្គង់ឲ្យ រុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន៕

របាយការណ៍ អ.ស.ប៖ រុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន
របាយការណ៍ អ.ស.ប៖ រុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន AP - Andrii Marienko
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ