អានតួអត្ថបទ
កម្ពុជា

រដ្ឋ​​សភា​​ឯក​បក្ស​​គ្រោង​​ចាត់​​នី​តិ​វិធី​​ប្រឆាំង​​តំណាងរាស្ត្រ​​៥៥​​នាក់​​ដែល​​អវត្ត​​មាន​​

រដ្ឋ​សភា​អាណត្តិ​ទី​៥​ដែល​មាន​តែ​តំ​ណាង​រាស្ត្រ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​គ្រោង​ចាត់​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ចំពោះ​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ៥៥ នាក់​ដែល​បាន​អវត្ត​មាន​មិន​ចូល​ប្រជុំ​សភា​រយៈ​ពេល​៣​ខែ​មក​ហើយ។ នីតិវិធី​ដំបូង​គឺ​ការ​ដាក់​របាយ​ការណ៍​ស្តី​ពី​បញ្ហា​នេះ​ថ្វាយ​ព្រះ​មហា​ក្សត្រ និង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ឲ្យ​ស្ថាប័ន​កំពូល​ទាំង​ពីរ​សម្រេច​វិធាន​ការ​បន្ត​ទៀត។ ក៏​ប៉ុន្តែ បក្ស​កាន់​អំណាច​រង់​ចាំ​មើល​លទ្ធ​ផល​ចរចា​សិន។

ទិដ្ឋភាពទូទៅនៅរដ្ឋសភាជាតិក្នុងសម័យប្រជុំសភាដំបូងដែលគ្មានបក្សប្រឆាំងចូលរួម
ទិដ្ឋភាពទូទៅនៅរដ្ឋសភាជាតិក្នុងសម័យប្រជុំសភាដំបូងដែលគ្មានបក្សប្រឆាំងចូលរួម REUTERS
ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មការ​អចិន្ដ្រៃយ៍​រដ្ឋសភា​គ្រោង​នឹងធ្វើ​របាយការណ៍​ស្តីពី​អវត្តមាន​តំណាង​រាស្ត្រ ​៥៥​នាក់​​របស់​​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ដើម្បី​ស្នើ​វិធានការ​តាមផ្លូវ​ច្បាប់។ នេះ​បើ​យោងតាម​លោក ងួន ញ៉ិល អនុប្រធាន​ទី១រដ្ឋសភា​ដែល​ត្រូវបាន​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រង់​សម្តី​មក​ចុះផ្សាយ​កាលពី​ថ្ងៃទី៣១ធ្នូ​ឆ្នាំ ២០១។

យ៉ាងណាក៏ដោយ លោក ជាម យៀប សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​បន្ថែមទៀតថា ចំ​ណាត់​ការ​នេះ​នៅ​មិនទាន់​បានធ្វើ​នៅឡើយ​ទេ​ដោយសារតែ​គេ​ត្រូវ​រង់​ចាំមើល​ការវិវឌ្ឍ​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​សិន។ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​រូបនេះ​អះអាងថា ចង់​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់​មួយ​ឲ្យ​បានច្បាស់លាស់​ដើម្បី​ចាត់ការ​តំណាងរាស្ត្រ​ណា​ដែល​មិន​ចូល​បំពេញការងារ។

គួ​រម្លឹកថា លទ្ធផល​នៃ​ការបោះឆ្នោត​សភា​អាតណ​ត្តិ​ទី៥ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៨ កក្កដា ឆ្នាំ ២០១៣ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៨ កៅអី និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួលបាន៥៥ កៅអី​ក្នុងចំណោម១២៣ កៅអី​ក្នុង​រដ្ឋសភា។រដ្ឋសភា​ឯក​បក្ស​​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បានចាប់កំណើត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២៣ ខែកញ្ញា​បន្ទាប់ពី​ការកោះប្រជុំ​លើកដំបូង​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះ​មហា​ក្សត្រ។

ចំណែកឯ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​បានធ្វើ​ពហិការ​មិន​ចូល​សភា​តាំងពី​ពេលនោះ​មកក្រោម​ហេតុផល​ថា​ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​ជាច្រើន​ដែល​​គណបក្ស​នេះ​មិនអាច​ទទួលយកបាន។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា ក្រុមប្រឹក្សាធម្មនុញ្ញ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ ការសម្រេច​របស់​ស្ថាប័ន​នេះ​គ្មាន​យុត្តិធម៌​ទេ។  គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ទទួលយក​ការសម្រេច​របស់​ស្ថាប័ន​នេះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ