អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ចេញ​អនុ​ក្រឹត្យ​បញ្ជាក់​ពី​មុខ​តំណែង​ឥស្សរ​ជន​ខ្មែរ ដែល​ត្រូវ​ផ្តល់​លិខិត​ឆ្លង​ដែន​កាទូត​

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ១៨ កុម្ភៈ បាន​ចេញ​អនុក្រឹត្យ​មួយ ស្តីពី ការ​កំណត់​មុខ​តំណែង​ឥស្សរ​ជន ដែល​ត្រូវ​ផ្តល់​លិខិត​ឆ្លង​ដែន​កាទូត និង​ផ្លូវ​ការ​។ ប៉ុន្តែ​ពិសេស​ជាង​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ក៏​មាន​ឆន្ទា​នុសិទ្ធិ​ក្នុង​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​ការ​ទូត​និង​ផ្លូវ​ការ​នេះ ដល់​ឥស្សរជន​ណា​ម្នាក់​ក្នុង​ករណី​ចាំ​បាច់​ផង​ដែរ​។ 

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន REUTERS
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាមអនុក្រឹត្យ​របស់រដ្ឋាភិបាល​កម្ពុជា ចុះថ្ងៃទី ១៨ កុម្ភៈ ឥស្សរ​ជនដែលត្រូវ​បានផ្តល់ និងប្រើប្រាស់លិខិតឆ្លងដែនការទូត និងផ្លូវការនេះ រួមមាន៖ ព្រះរាជ​មាតាជាតិខ្មែរ ព្រះ​មហាក្សត្ស ព្រះម​ហាក្សត្រី​យានី ឬសម្តេ​ចព្រះរាជអ​គ្គមហេសី និងព្រះរាជបុត្រា-បុត្រី ព្រមទាំ​ងព្រះរាជ​វង្សានុវង្ស ដែលមា​នក្នុងប​ញ្ជីរៀបចំដោយក្រសួ​ងព្រះបរមរាជវាំង ដោយ​មានកា​រឯកភាពពីក្រ​សួងការ​បរទេស។ ក្រៅពីនេះ លិខិតឆ្លងដែនពិសេសនេះ ក៏ត្រូវបា​នផ្តល់ជូននិ​ងប្រើប្រាស់ ដល់ប្រធាន អនុប្រធាន​និងសមា​ជិកព្រឹទ្ធ​សភា, ប្រធាន អនុប្រធាននិង​សមាជិករដ្ឋសភា ប្រធាន និងសមា​ជិកក្រុមប្រឹ​ក្សារដ្ឋធម្មនុញ្ញ, នាយក​រដ្ឋមន្ត្រី ឧបនាយ​ករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិករា​ជរដ្ឋាភិបាល និងទេ​សាភិបាលធនា​គារជាតិនៃក​ម្ពុជាជាដើម។ បន្ថែមលើនេះ ប្រធានតុ​លាការកំពូល អគ្គព្រះ​រាជអាជ្ញាអមតុលាការកំពូល អគ្គមេបញ្ជា​ការនៃកងយោធ​ពលខេមរភូមិន្ទ និងអគ្គស្ន​ងការនគ​របាលជាតិ ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហា​ក្សត្រ និងឥស្សរ​ជនដែ​លមានងារ​ជាសម្តេច ក៏ទទួល​បានការផ្តល់ជូ​នលិខិតឆ្លងដែ​នការទូតនេះ​ដែរ។ ក្រៅពីនេះ លិខិតឆ្លង​ដែនការទូ​តនេះ ក៏ត្រូវបានចេញថ្វាយ និងជូនដ​ល់មន្ត្រីរា​ជការ និងឥស្ស​រជនខ្មែរទៅតាម​លំដាប់នៃឋាន​ន្តរស័ក្តិ និង​មុខតំណែងសម្រាប់​បំពេញបេសកម្ម ថ្វាយ និងប្រ​គេនសម្តេ​ចព្រះមហាស​ង្ឃរាជទាំង​ពីរគណ និងចាប់​ពីអ​នុគណឡើង​ទៅដែរ។ លិខិតឆ្លងដែននេះ មានសុ​ពលភាព៥ឆ្នាំ និងមិនអា​ចបន្តសុពល​ភាពបាន​ទេ។ នេះបើយោងតាមអ​នុក្រឹត្យរបស់ប្រមុខរដ្ឋា​ភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ កុម្ភៈ។

សូមជំរា​បជូនថា កម្ពុជាមានលិខិ​តឆ្លងដែនចំនួន៣​ប្រភេទ គឺប្រភេ​ទធម្មតាដែលត្រូ​វបានផ្តល់​ជូនចំពោះប្រជាព​លរដ្ឋខ្មែរដែ​លមានសុពល​ភាពរយៈពេ​ល១០ឆ្នាំ ដែលគ្រប់គ្រ​ងដោយអគ្គនាយកដ្ឋានអ​ន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងប្រភេ​ទលិខិតឆ្លងដែ​នការទូត​និងផ្លូវកា​រនេះ ដែលចេញ​ដោយក្រសួងការបរទេ​សកម្ពុជា។ តែអ្វីដែ​លពិសេស​ជាងនេះ រដ្ឋមន្ត្រីក្រ​សួងការ​បរទេស ក៏មានឆន្ទា​នុសិទ្ធិក្នុង​ការផ្តល់លិខិតឆ្ល​ងដែនការទូត និងផ្លូវការនេះ ដល់ឥ​ស្សរជនណាម្នា​ក់ផងដែរ ក្នុងក​រណីចាំបាច់​។

លោក ព្រាប កុល នាយកប្រ​តិបត្តិអ​ង្គការតម្លាភាពកម្ពុជាបាន​លើកឡើងថា ការផ្តល់លិខិ​តឆ្លងដែ​នពិសេសនេះ គួរធ្វើឡើងដោ​យការវិនិច្ឆ័យឲ្យ​បានត្រឹម​ត្រូវនិងគោលបំ​ណងនៃបេ​សកម្ម។ ធ្វើយ៉ា​ងណា កុំឲ្យមានបុគ្គលខ្លះ បានប្រើប្រាស់​បុព្វសិទ្ធិនេះ ដើម្បីបំរើផ​លប្រយោជន៍ផ្ទា​ល់ខ្លួន និងកុំឲ្យចេញច្រើ​នពេក ដើ​ម្បីការពារតម្លៃនៃលិ​ខិតឆ្លងដែនពិ​សេសនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ