អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ​គាំទ្រ​លោក ត្រាំ ​ក្នុង​ការ​លុប​ចោល​កិច្ច​ប្រជុំ​អាស៊ាន-អាមេរិក នៅ​ខែ​មីនា​នេះ​

នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​គាំទ្រ​ដល់​ប្រធានា​ធិបតី​ត្រាំ​សហរដ្ឋ​អាមេរិក ដែល​បាន​សម្រេច​ចិត្ត​ផ្អាក​កិច្ច​ប្រជុំអាស៊ាន-អាមេរិក នៅ​ថ្ងៃទី១៤ខែមីនានេះ ដោយ​សារ​ហេតុ​ផល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 និង​ហេតុ​ផល​ផ្សេងៗ​ទៀត​។ លោក ហ៊ុន សែន បន្ត​ថា មានការ​វិភាគ​ជា​ច្រើន ជុំវិញ​ការ​លុប​ចោល​កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាល​ដាល​នៃ​មេរោគ Covid-19 និង​ការ​មិន​ចូល​រួម​របស់​មេដឹក​នាំ​អាស៊ាន​មួយ​ចំនួន ក៏​ប៉ុន្តែ​សម្រាប់​លោក បញ្ហា​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 ជា​ហេតុ​ផល​មួយ​ដែល​សមរម្យ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB
ផ្សាយពាណិជ្ជកម្ម
01:11

សូមស្ដាប់ប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ