អានតួអត្ថបទ
កម្ពុជា-ច្បាប់

​គណៈ​កម្មាធិការ​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ស្នើ​សុំ​តុលាការ​ឱ្យ​ស្រ្តី​ដែល​ស្លាប់​កូន​ក្នុង​គុក​បាន​នៅ​ក្រៅ​ឃុំ​

គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៅថ្ងៃ​ទី១៩ ខែកុម្ភៈ បាន​សម្រេច​ផ្តល់​មេធាវី​ការពារ​ក្តី​ដោយ​ឥតគិត​ថ្លៃ​ដល់​ស្រ្តី​ម្នាក់​ដែល​ទើប​ស្លាប់​កូន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ជួយ​ការពារ​ផ្នែក​ច្បាប់ និង​រៀប​ចំ​សំណើ​ស្នើ​សុំ​ឱ្យ​ស្រ្តី​រូប​នោះ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។ ការ​ប្រកាស​ជួយ​ផ្នែក​ច្បាប់​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ ធ្វើ​ឡើង​ខណៈ​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក​ស ខេង បាន​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ករណី​ស្លាប់​ក្មេង​តូច​នៅ​ក្នុង​ពន្ធនាគារ​នេះ​។ 

ស្ត្រីផ្សេងៗដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ)
ស្ត្រីផ្សេងៗដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ) @សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីប្រកា​សព័ត៌មា​ននៅថ្ងៃទី១៩ ខែកុម្ភៈ គណៈកម្មាធិ​ការសិទ្ធិមនុស្ស​កម្ពុជា បាន​រកឃើញថា ស្រ្តីជាប់ឃុំរូប​នេះមិនទទួលបា​នព័ត៌មាន​គ្រប់គ្រាន់ពាក់ព័ន្ធ​នឹងសិទ្ធិកា​រពារខ្លួនតា​មផ្លូវច្បាប់ឡើយ ដោយ​មិនមានមេធា​វីការ​ពារក្តីជូ​នរូបគាត់។ ហេតុដូច្នេះ​ហើយ គណៈកម្មា​ធិការសិទ្ធិមនុ​ស្សកម្ពុជាបា​នសម្រេ​ចផ្តល់មេធាវីដោ​យឥតគិត​ថ្លៃ និង ប្រកាស​ចូលរួមគ្រប់ដំណើ​រការនីតិវិ​ធីរបស់តុលាកា​រក្នុងការកា​រពារសិទ្ធិ​របស់ជនជាប់ឃុំ និង ស្នើសុំឱ្យ​ជនជាប់ឃុំរូបនេះបា​នស្ថិតនៅក្រៅ​ឃុំបណ្តោះ​អាសន្នថែ​មទៀត​។

គួរជម្រា​បជូនថា ការសម្រេ​ចជួយផ្នែកច្បាប់ដល់​ស្រ្តីជាប់ឃុំ​ពីសំណាក់គ​ណៈកម្មាធិ​ការសិទ្ធិមនុ​ស្សកម្ពុជា​នាពេលនេះ ធ្វើឡើ​ងបន្ទាប់ពីអង្គការ​​លីកាដូកាលពីថ្ងៃទី ១៨ ខែកុម្ភៈ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយដោយ​ទទូច​ឱ្យ​អាជ្ញាធរ​រដ្ឋា​ភិបាល​កម្ពុជា​ពន្លឿន​ការ​បើក​សវនាការ​លើ​ស្ត្រី​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​​អាសន្ន​រង់​ចាំ​ការបើក​សវនាការ​។ ការទទូច​នេះ គឺ​ធ្វើ​ឡើងក្រោយ​ពី​មាន​ទារក​ម្នាក់​អាយុ​៥ខែ ដែល​រស់​នៅ​ជាមួយ​ម្តាយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សរដើម្បី​រង់ចាំ​ការ​កាត់​ទោស​នោះ បាន​ស្លាប់​កាល​ពី​ខែមុន​។

សម្រាប់​អង្គការលីកាដូ មរណភាព​របស់​ទារក​នេះ គឺបាន​បង្ហាញ​ពី​តម្រូវការ​ចាំបាច់សម្រាប់​អាជ្ញាធរក្នុងការ​ផ្ដល់អាទិភាព ​និង សិទ្ធិ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ ដែលមានកូនតូច​នៅជាមួយ។ បើតាមអង្គការលីកាដូ ទារកអាយុ៥ខែនេះ បាន​ស្លាប់បាត់បង់ជីវិត ​កាលពី​ថ្ងៃទី២៦​​ ខែមករា​ កន្លងទៅ នៅឯមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​ ក្នុង​រាជធានីភ្នំពេញ។​ ទារកតូចនេះ បានស្លា​ប់ដោយសារតែជំ​ងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។ ប៉ុន្តែមុ​នមានជំងឺ​រលាកសួតនេះ ទា​រកតូចនេះ មានរ​បួសបាក់ឆ្អឹងភ្លៅជា​ទម្ងន់ដោយមិ​នដឹងពីមូល​ហេតុ។

ចំពោះកា​រស្លាប់ទារកអាយុ​៥ខែនេះ លោកស ខេង រដ្ឋមន្រ្តី​ក្រសួងមហា​ផ្ទៃកម្ពុជា បានបញ្ជា​ឱ្យអាជ្ញា​ធរពាក់ព័ន្ធធ្វើ​ការស៊ើបអង្កេត។ លោកបា​នគូសបញ្ជា​ក់ប្រាប់កាសែ​តក្នុងស្រុក​កាលពីថ្ងៃពុធថា អាជ្ញាធរត្រូវ​តែស៊ើបអង្កេតលើ​ករណីនេះ បើទោះបី​មាន ឫ គ្មានការអំ​ពាវនាវពីអង្គកា​រលីកាដូ​ក៏ដោយ។ ចំណែក លោកនុត សាវនា អ្នកនាំពា​ក្យអគ្គនាយ​កដ្ឋានពន្ធនា​គារវិញ បានអះអា​ងប្រាប់កា​សែតដែរថា នៅពេល​នេះ អាជ្ញាធរពា​ក់ព័ន្ធកំពុងធ្វើ​ការស្រាវជ្រាវ​លើករណីស្លាប់​ទារកតូចនៅ​ក្នុងពន្ធនាគា​រនេះហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ