អានតួអត្ថបទ
កម្ពុជា

សង្គម​​ស៊ី​វិល​​សម្តែង​​ការ​​សោក​​ស្តាយ​​ចំ​​ពោះ​​អំ​​ពើ​​ហិង្សា​ ប៉ុ​ន្តែ​​រដ្ឋា​​ភិ​​បាល​​ថា​​ត្រូវ​​តែ​​បង្ក្រាប​កុបកម្ម

អំពើ​ហិង្សា​រវាង​កង​កម្លាំង​រដ្ឋា​ភិបាល និង​កម្មករ​រោង​ចក្រ​កាត់​ដេរ បាន​ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ​នៅ​ថ្ងៃ​សុក្រ​ទី​៣ មករា​នេះ​។ ជា​អំ​ពើ​ហិង្សា​ដែល​គេ​ជឿ​ជាក់​ថា មាន​កម្មករ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​៣​ទៅ​៥នាក់​ដែរ ​បាន​ស្លាប់។ ដោយ​ឡែក​កម្មករ និង​កង​កម្លាំង​រដ្ឋា​ភិ​បាល​ជា​ច្រើន​នាក់ បាន​រង​របួស​។

កងកម្លាំងអាជ្ញាធរកំពុងប្រឈមមុខ​ជាមួយក្រុមបាតុករ នៅសួនឧស្សាហកម្មកាណាឌីណា ផ្លូវវេងស្រេង ថ្ងៃទីសុក្រ ទី៣មករា ឆ្នាំ ២០១៤។
កងកម្លាំងអាជ្ញាធរកំពុងប្រឈមមុខ​ជាមួយក្រុមបាតុករ នៅសួនឧស្សាហកម្មកាណាឌីណា ផ្លូវវេងស្រេង ថ្ងៃទីសុក្រ ទី៣មករា ឆ្នាំ ២០១៤។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ក្រោយ​អំ​ពើ​ហិង្សា​នេះ ប្រ​តិកម្ម​របស់​អង្គ​ការ​សង្គម​ស៊ីវិល និង​រដ្ឋា​ភិ​បាល​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​អំពី​សិទ្ធ​មនុស្ស​នៅ​កម្ពុជា ​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​អំ​ពើ​ហិង្សា​ដែល​បាន​សម្លាប់​ពល​រដ្ឋ​ ខ្មែរ​នេះ។ អង្គ​ការ​សង្គម​ស៊ីវិល បាន​អះអាង​ថា នេះ​ជា​ការ​មិន​គោ​រព​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​ការ​បង្ក្រាប​នេះ​ មន្ត្រី​ រដ្ឋា​ភិបាល បាន​អះ​អាង​ថា ប្រ​សិន​បើ​ជា​បាតុ​កម្ម​អហិង្សា​នោះ​កង​កម្លាំង​គ្មាន​ឡើយ​ការ​ប្រើ​ប្រាស់ ​កម្លាំង​បង្ក្រាប។ ហើយ​ថា ដើម្បី​រក្សា​ស្ថិរ​ភាព និង​បញ្ចៀស​បាន​នូវ​ការ​ខូច​ខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯក​ជន​ រដ្ឋា​ភិបាល​ត្រូវតែ​រក្សា​កាតព្វ​កិច្ច​ជា​អ្នក​អនុវត្ត​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ