អានតួអត្ថបទ

សេដ្ឋកិច្ច​អឺរ៉ុប​និង​អាមេរិក​ធ្លាក់ចុះខ្លាំង​ ខណៈពេល​អ្នក​ឆ្លងកូវីដកើនឡើងជាង១៧លាននាក់

សេដ្ឋកិច្ច​អឺរ៉ុប​ និងសហរដ្ឋ​​អាមេរិក ​ធ្លាក់ចុះខ្លាំង​មិន​ធ្លាប់មាន នាប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ គឺដោយសារតែ​​រងផលវិបត្តិ​នៃមេរោគ​កូរ៉ូណាថ្មី។​ មេរោគកូរ៉ូណាថ្មី នៅពេល​នេះ បាន​ចម្លងដល់​​មនុស្ស​ ជាង​ ១៧លាននាក់ ហើយ​សម្លាប់​អាយុជីវិត​មនុស្ស ជាង៦៧ ម៉ឺន​នាក់ នៅលើពិភពលោក។

Matsalar tattalin arziki bayan bulluwar cutar Covid 19
Matsalar tattalin arziki bayan bulluwar cutar Covid 19 Getty Images
ផ្សាយពាណិជ្ជកម្ម

ស្ថិតិ​សេដ្ឋកិច្ច​ពិភពលោក ហាក់ធ្វើ​ឱ្យគេ​​ងងឹត​វិលមុខឈឹង។​ តំបន់ប្រាក់​អឺរ៉ុប​ ក្នុង​ត្រីមាសទី២ ធ្លាក់ជាង​១២ភាគរយ​នៃ​​ផលិតផលក្នុងស្រុក​សរុប ដោយសារតែ​យន្តការ​បិទខ្ទប់​ប្រទេស​។ នេះបើតាម​ការិយាល័យ​ស្ថិ​តិអឺរ៉ុប។​ ​​ផលិតផលក្នុងស្រុក​សរុប ធា្លក់ចុះនៅក្នុង​ប្រទេស​អឺរ៉ុប​ ជាអាទិ៍ នៅបារាំង ធ្លាក់ជិត​១៤ភាគរយ ហើយ​អេស្ប៉ាញ ធ្លាក់ចុះ ១៨កន្លះ។ អាល្លឺម៉ង់ ដែល​ជាក្បាល​​ម៉ាស៊ីន​សេដ្ឋកិច្ច​ចម្បង​របស់​អឺរ៉ុប ក៏ធ្លាក់​ចុះផលិតផលក្នុងស្រុក​សរុប ​ ជាង​១០ភាគរយ​ដែរ។

ចំណែកនៅ​សហរដ្ឋអាមេរិក​វិញ វិធានការ​បិទខ្ទប់​បង្ខាំង​ពលរដ្ឋ​ឱ្យ​ដេក​នៅផ្ទះ បាន​បណ្តាល​ឱ្យ​ធ្លាក់​ចុះ​​ផលិតផលក្នុងស្រុក​សរុប ប្រមាណ​​ជិត​៣៣ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា តាម​ចរន្ត​ប្រចាំឆ្នាំ។​ កាដាណា ត្រឹមថ្ងៃសុក្រ​ ក៏​ទទួល​ស្គាល់​ដែរថា កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​ធ្លាក់​ចុះ ៤,៥% នៅ​ខែ​ឧសភា​ បើធៀប​នឹង​ខែមេសា​។​

វិស័យ​សេដ្ឋកិច្ច​ពិភព​ធ្លាក់​ចុះ​ តែ​ចំនួន​អ្នក​ស្លាប់ និងអ្នក​ឆ្លង​មេរោគកូវីដ​១៩​ កាន់តែ​កើនឡើង​ជាលំដាប់​។ តាម​របាយការណ៍ផ្លូវការ គិត​ត្រឹម​ថ្ងៃ​សុក្រ ផ្សាយដោយ​​ទីភ្នាក់​សារព័ត៌មាន​បារាំង​ AFP, ជំងឺ​កូវីដ១៩ បា​នសម្លាប់ផ្តាច់​ជីវិត​មនុស្ស​ យ៉ាងហោច​​ ៦៧៣ ៩០៩ នាក់​ នៅលើពិភពលោក ហើយ​និងមាន​អ្ន​កឆ្លង​រោគ ជាង​១៧លាន​នាក់។ 

ប្រទេស​ ម៉ិចស៊ិក មាន​អ្ន​កស្លាប់​ ជាង​៤ម៉ឺន​៦ពាន់នាក់​ ​ដែលធ្វើ​ឱ្យ​ម៉ិចស៊ិក​ក្លាយ​ប្រទេស​រងគ្រោះទី៣​នៅលើពិភពលោក  មាន​អ្ន​កស្លាប់​ច្រើន​ព្រោះតែ​កូវីដ​១៩ ។​ អង់គ្លេស​ ក៏ស្លាប់មនុស្ស​​ច្រើនជិត​​ប្រហាក់​ប្រហែល​នឹ​ង​ម៉ិចស៊ិកដែរ។ សហរដ្ឋអាមេរិក នៅតែរក្សាឈ្មោះ​ជាប្រទេស​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាងគេ ដល់​ជាង​ ១៥២ ០៧០ នាក់ បន្ទាប់មក គឺ​ប្រេស៊ីល ស្លាប់​ជាង​៩១ ២៦៣នាក់។

ដោយឡែក ​នៅតំបន់ប្រជុំ​កោះFidji និងនៅវៀតណាម​ក្បែរខាងកម្ពុជា មេរោគ​កូវីដ​ហាក់​កំពុងតែ​មានសន្ទុះ​ងើប​ឡើងវិញ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ