អានតួអត្ថបទ

អង្គការ​Opec ​​បន្ទាប​ការ​ពន្យាករណ៍បន្ថែមទៀត​​ចំពោះ​សំណើទិញប្រេង​ពិភពលោក

ថ្ងៃព្រហស្បតិ៍ទី១២ឧសភា អង្គការ​នៃក្រុម​ប្រទេស​ផលិត​នាំចេញប្រេង​ពិភពលោក ហៅថា Opec បាន​បន្ទាប​ការ​ព្យាករណ៍​របស់​ខ្លួន​ជាថ្មីទៀត ចំពោះ​កំណើន​នៃ​សំណើបញ្ជាទិញប្រេង​។ ពោល​គឺ​គេ​នៅតែ​យល់ថា កំណើ​បញ្ជាទិញប្រេង​នៅតែ​បន្ត​មាន​តិចតួច​។ មានតិច​ព្រោះតែ​វិបត្តិ​សកលលោក តួយ៉ាង​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន, អតិថរណា​ទំនិញ​ ហើយ​និង​ភាព​មិន​ច្បាស់​លាស់​ថ្មី​បន្ថែម​ទៀត ជុំវិញ​វិបត្តិ​ជំងឺ​កូវីដ​១៩​នៅប្រទេស​ចិន។ ភាព​មិន​ច្បាស់​លាស់​ទាំងនេះ ធ្វើ​ឲ្យ​ប្រទេស​ផលិត​ប្រេង នៅតែកាត់​បន្ថយ​ការ​ផលិត​ បើ​ទោះបី​ជា​មាន​ប្រទេស​ខ្លះ​ ជំរុញ​ឲ្យ​ផលិត​ឲ្យ​ច្រើនៗ​មកក្តី។ ​

ប្រទេស​ផលិត​ប្រេង នៅតែកាត់​បន្ថយ​ការ​ផលិត​។
ប្រទេស​ផលិត​ប្រេង នៅតែកាត់​បន្ថយ​ការ​ផលិត​។ AFP/File
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ខែ​ជាប់ៗគ្នានេះ​ ​អង្គការ​ Opec បានកាត់បន្ថយការផលិតប្រេង ហើយពេលនេះ ក៏គេ​នៅ​ចង់បន្ថយចំនួនបូមប្រេងជាបន្តទៀត។ ការបន្ថយនេះ ព្រោះតែវិបត្តិផ្សេងៗជាច្រើន និងដែល​បណ្តាលឲ្យតម្លៃ​ប្រេងសាំង​ឡើងថ្លៃជាសកល។ ប្រឈម​មុខ​នឹង​ការ​ឡើងថ្លៃប្រេង​ពេក កាលពីខែមុននេះ ប្រទេស​ផ្សេងៗ​ បាន​ស្នើសុំ​ឲ្យ អង្គការ​​ក្រុមប្រទេសផលិតនិងនាំចេញប្រេង Opec ផលិត​ប្រេង​ឲ្យ​កាន់តែ​​ច្រើន ដើម្បីផ្គត់​ផ្គង់​តម្រូវការពិភពលោក​ ក៏ប៉ុន្តែ លទ្ធផលដែល​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ខែឧសភានេះ​ គឺ អង្គការប្រទេសនាំចេញប្រេង មិន​បាន​ផលិត​បូមប្រេង​តាម​ការ​យល់​ព្រម​ព្រៀង​គ្នា​​ទេ។​

អ្នក​ជំនាញ​ពន្យល់ថា ប្រេង​ឡើង​ថ្លៃ​ខ្លាំង សព្វថ្ងៃ​នេះ​ ព្រោះតែ​មាន​ការ​ផលិត​និង​នាំចេញ​តិច។ គេ​ផលិត​និង​នាំចេញតិច ព្រោះ​តែ​មាន​ហេតុផល​មិន​ច្បាស់​លាស់បី​ជា​សំខាន់។ ទី១ ជំងឺ​កូវីដ​ ដែលអូស​បន្លាយ​យូរមកហើយ និង​​កំពុង​តែ​បណ្តាល​ឲ្យ​មាន​ការ​បិទខ្ទប់​ប្រទេស​នៅ​ផ្នែក​ខ្លះ​បន្តទៀត ​នៅ​ស្រុក​ចិន។ ​ទី២ គឺ​​សង្គ្រាមនៅ​អ៊ុយក្រែន-រុស្ស៊ី​​ ដែល​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប ប្រកាស​ហាម​បញ្ជាទិញ​ប្រេង​ឆៅនិង​ឧស្ម័ន​ពីរុស្ស៊ី។ ​ទី៣ ប្រឈមនឹងវិបត្តិ​សកល​និងភាពមិនច្បាស់លាស់​ផ្សេងៗ គឺ​ធ្វើឲ្យប្រទេសផលិតប្រេង នៅតែកាត់​បន្ថយការផលិត បើទោះបីជា ប្រទេសខ្លះ ជំរុញឲ្យផលិតឲ្យប្រេងឲ្យ​ច្រើនៗ​នោះ​ក្តី។ ចំណែក​សំណើ​បញ្ជាទិញប្រេងទុកជាមុន ក៏មាន​ការ​ធ្លាក់​ចុះ​ជា​សកលដែរ។ ​អង្គការ​Opecនៅ​ថ្ងៃព្រហស្បតិ៍​ទី១២ឧសភា​ បាន​បន្ទាប​ការ​ព្យាករណ៍​ចំពោះការ​បញ្ជាទិញ​ប្រេង​ថែមទៀត​។​ កា​រ​ផលិត​បូមប្រេង​​ថយ​ចុះ ហើយ​ ​ប្រទេស​អ្នក​ផលិត ក៏មិនហ៊ាន​នឹង​ដំឡើង​ការ​ផលិត​បន្ថែម​ដែរ។ បាតុភាពនេះ គឺ​លំបាក​សម្រាប់​អ្នក​ប្រើប្រាស់​ប្រេង។ អ្នកជំនាញ មើលឃើញថា តម្លៃប្រេងសាំង គឺអាចនឹងបន្តតែឡើងថ្លៃជាច្រើនខែតទៅទៀត ឬ​អាច​រហូត​ដល់​ដើម​ឆ្នាំ ២០២៣ ​ផង​។

ជាការកត់​សម្គាល់​មួយ អឺរ៉ុប ​ដែលធ្លាប់​​បាន​ជជែកគ្នា ​ធ្វើ​ច្បាប់ ​និងដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ តែ​បើ​ទោះបី​ជាយ៉ាងនេះក្តី ក៏​ រុស្ស៊ី​ នៅតែ​បន្ត​ជាប្រទេស​នាំចេញ​ប្រេង​ទៅ​អឺរ៉ុប​ច្រើន​នៅឡើយ។​ ពោល​គឺ​ជាង​៤៣ភាគរយ​នៃការ​នាំចេញប្រេង​របស់​ក្រុង​ម៉ូស្កូ គឺនាំចេញ​​ទៅ ​អឺរ៉ុប។​

អង្គការ​ប្រទេស​ផលិត​នាំចេញប្រេង​ Opec+ គឺមានរដ្ឋ​សមាជិក​ចំនួន​២៣ ដែល​ត្រូវ​ជួប​ប្រជុំ​គ្នា​រៀងរាល់​ខែ​នៅ​ក្រុង​វីយែន ដើម្បីគិត​គូរ​ពី​ចំនួន​ប្រែង​ដែល​ត្រូវ​ចាក់​ចូល​ក្នុង​ទីផ្សារ​សកលលោក។​ បើ​និយាយតែ​ Opec ទទេ​គឺ​មាន​១៣សមាជិក រដ្ឋ​សំខាន់ៗជាងគេ​នៅ​ដើមបូព៌ា​និង​អាហ្វ្រិក​។​ សព្វថ្ងៃ​ Opec ផលិត​ប្រេង​នាំចេញ​ស្មើ​នឹង​៣០ភាគរយ​នៃ​ប្រេង​ចរាចរណ៍​លើ​ពិភព​លោក ក្នុង​នោះ​គ្រាន់តែ Arabie saoudite ផលិត​បាន​១០លាន​បារីល​ក្នុង​មួយ​ថ្ងៃ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ