អានតួអត្ថបទ

UN អំពាវនាវ ឲ្យ​ផ្អាក​​លក់និងផ្អាក​ចែកចាយកម្មវិធីស៊ើប​ឈ្លបយកការណ៍ Pegasus

អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ ឲ្យ​ផ្អាក​លក់និងផ្អាក​ចែកចាយកម្មវិធីស៊ើប​ឈ្លបយកការណ៍ Pegasus មួយ​រយៈ​សិន ហើយត្រូវរង់​​ចាំ​ទម្រាំទាល់តែ កម្មវិធី​ Pegasus ​អាច​ធានាបាន​នូវលក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស។ ក្នុង​សេចក្តីថ្លែងការ​ណ៍ ផ្សាយនៅថ្ងៃព្រហស្បតិ៍​ ទី​១២សីហា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តីបារម្ភយ៉ាង​ខ្លាំង ថា ការប្រើ​ប្រាស់​ កម្មវិធីបច្ចេកវិទ្យា ​Pegasus ដើម្បីស៊ើប​ឈ្លបយកការណ៍ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ និងបំផ្លាញ​​សិទ្ធិមនុស្ស​ ​។​​ ​ 

ការប្រើ​ប្រាស់​ កម្មវិធីបច្ចេកវិទ្យា ​Pegasus ដើម្បីស៊ើប​ឈ្លបយកការណ៍ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ និងបំផ្លាញ​​សិទ្ធិមនុស្ស​ ​។​​ ​ 
ការប្រើ​ប្រាស់​ កម្មវិធីបច្ចេកវិទ្យា ​Pegasus ដើម្បីស៊ើប​ឈ្លបយកការណ៍ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ និងបំផ្លាញ​​សិទ្ធិមនុស្ស​ ​។​​ ​  Mario GOLDMAN AFP/Archivos
ផ្សាយពាណិជ្ជកម្ម

​ក្នុង​សេចក្តីថ្លែងការណ៍​ ដែល​ទីភ្នាក់ងារព័ត៌មានបារាំងAFP ទទួល​បាន គឺ អង្គការ​សហប្រជាជាតិ បញ្ជាក់ថា «ការ​​លួច​ឈ្លបការណ៍​ ធ្វើ​ឡើងតាមរយៈកម្មវិធីបច្ចេកវិទ្យា​ Pegasus គឺ​បះពាល់​ដល់ជីវិត​ឯកជន​ ខូចខាត​ដល់​សេរីភាព-សិទ្ធ​​បញ្ចេញមតិ និង ​ធ្វើ​ឲ្យ​ជីវិតមនុស្ស​ជាច្រើន ​ត្រូវ​ឋិត​នៅក្នុង​សភាពគ្រោះថ្នាក់។ ​មិនតែប៉ុណ្ណោះ គឺ Pegasus ធ្វើ​ឲ្យ​ខូច​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ខូច​សន្តិភាព ប៉ះពាល់​សន្តិសុខ​ ​ និងកិច្ចសហការអន្តរជាតិ​។​»

​សេចក្តី​បញ្ជាក់​​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិនេះ​ គឺធ្វើ​ឡើង​បន្ទាប់ពី ​អង្គការ​អ្នក​កាសែត​គ្មានព្រំដែន និង​អង្គការ​សិទ្ធិមនុស្ស​ជាង​ច្រើន ​បាន​ប្តឹង​ផ្តល់ទៅ ​អង្គការ​សហប្រជាជាតិ។ រឿង​អាស្រូវ​ឈ្លបការ​ណ៍ Pegasus ផ្ទុះ​នៅ​ពាក់កណ្តាល​ខែ​កក្កដា គឺបែកធ្លាយ​តាមរយៈ​ការ​ស៊ើប​អង្គេត ​របស់​អង្គភាពសារព័ត៌មាន​​អន្តរជាតិ​ ចំនួន​១៧ ហើយ​គេ​រកឃើញថា  បច្ចេកវិទ្យាឈ្លបយកការណ៍​ Pegasus បាន​តាម​ដានលួច​ស៊ើបការណ៍​តាមទូរសព្ទ ទៅលើ​​ទូរសព្ទដៃ​របស់​​អ្នក​កាសែត​ ចំនួន ​១៨០ នាក់​, ទូរសព្ទ​ដៃ​របស់​អ្ន​កនយោបាយធំៗ អ្ន​កដឹកនាំប្រទេស ទាំង​ប្រុសទាំង​ស្រី ប្រមាណ ៦០០ នាក់​, សកម្មជន​សិទ្ធមនុស្ស យ៉ាងហោច​ ៨៥នាក់ និងប្រធានក្រុមហ៊ុន​ឯកជន​ធំៗ ចំនួន ៦៥ មកពីប្រទេស​ផ្សេង​ៗ​​​។

ក្តី​បារម្ភ​ខ្លាំងចំពោះ​អនាគត​ប្រជាធិបតេយ្យ​​ គឺ​គេព្រួយខ្លាចក្រែង​ថា រដ្ឋអំណាច​មួយ​ចំនួន​ ប្រើ​កម្មវិធីនេះ តាម​ដានអ្ន​កកាសែត​និង​ស​កម្មជន​ការពារ​សិទ្ធមនុស្ស។ ហេតុដូច្នេះ ទើបមន្ត្រី​​​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ បានផ្តាំផ្ញើ​ឲ្យ​បណ្តារដ្ឋាភិបាល​នានា ថា ប្រទេសនីមួយៗ​មាន​កាពត្វកិច្ច​ត្រូវតែ​ធានាថា «ក្រុម​ហ៊ុន អ៊ីស្រាអែល NSO ជា​ម្ចាស់​កម្មវិធី​ស៊ើបឈ្លបយកការណ៍ Pegasus ឬ​ក្រុមហ៊ុន​ស្រដៀង​គ្នា​នេះ មិន​បាន​លក់​ ឬមិនបាន​​ចុះកិច្ចសន្យា​លក់ ឬក៏​ផ្ទេរបច្ចេកវិទ្យា​កម្មវិធី​ឈ្លប​ការណ៍របៀប​​​ដូច្នេះ ទៅ​ឲ្យ​រដ្ឋ ឬ​ក្រុម​ហ៊ុន​ស្និទ្ធ​នឹង​ប្រទេស​ណាមួយ ដើម្បីអនុញ្ញាត​ឲ្យ​ អាជ្ញាធរ ​​យកទៅប្រើ​ ជាមធ្យោបាយ​បំពាន​សិទ្ធិមនុស្សឡើយ​។​»

អ្នក​ជំនាញ​អង្គការសហប្រជាជាតិ ក៏ជំរុញ​ឲ្យ អ៊ីស្រាអែល និង​​​ក្រុមហ៊ុន NSO របស់អ៊ីស្រាអែល បញ្ឈប់​ការអនុវត្ត​ទម្លាប់ចាស់ ហើយ​ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់ ជា​ដាច់ខាត​ ដើម្បីធានា​ដល់​សិទ្ធិ​មនុស្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ